Tuesday, February 2, 2010

ការមករៀននៅMLC

​​​​​ ​ ខ្ញុំបានមករៀននៅ MLCដោយសារតែលោកគ្រូបានចុះទៅតាមសាលារួមអោយលោកនាយក​សាលា
រៀន​​​​​​​​ជ្រើសរើសយកអ្នកដែលគ្មានលទ្ធភាពក្នុងការរៀន នូវមុខវិជ្ជាទាំងបីនេះគឺ English Internet និងComputer រួមទាំងមានប​ណ្ណាយ័លសំរាប់អោយសិស្ស និងជនទូទៅមកអានយកចំនេះដឹង​​​​​​​​​ រឺ ស្រាវ​​ជ្រាវបទពិសោធផ្សេងៗទៀត​​​​​​ដែលមាននៅក្នុងនោះ ហើយលោកនាយកសាលាបាន​ ជ្រើសរើសយក សិស្សចំនួនប្រាំមួយនាក់គឺ ឌិន ជីវ័ន .បូរា លក្ខណា .គាន ពិសិទ្ធ .ហ៊ិន ស៊ីធូន .ហម សុខឡា និង រូបខ្ញុំតែម្តង ។
លោកនាយកសាលា​ MLCបានធ្វើទំនាក់ទំនង់ជាមួយសិស្សនិងប្រាប់ពត៌មានអំពីការចូលរៀននៅថ្ងៃ ណា ខែណានិងប្រាប់មានផ្សេងៗទៀតក្នុងការទៅរៀននៅMLCពិសេសគាត់បានប្រាប់យើងអោយតាង ចិត្តខ្ពស់ក្នុងការរៀននៅ MLC ដើម្បីអោយយើងទទួលបាន​នូវចំនេះដឹងទាំងបីជំនាញនេះ និងយកចំនេះ ដឹងនេះទៅប្រកបការងារនៅអនាគត ។ លោកគ្រូអ្នកគ្រូនៅទីនោះសុទ្ធតែយកចិត្តទុកដាក់ក្នុងការ
បង្រៀន និងពន្យល់សិស្សយ៉ាងម៉ត់ចត់ គាត់រិះរកវិធីសាស្រ្តពន្យល់សិស្ស ដើម្បីអោយសិស្សងាយយល់ ងាយទទួលបាននូវចំណេះដឹងទាំងអស់នោះពិសេសទៅទៀតគាត់បានណែនាំសិស្សអោយខិតខំរៀនសូត្រ និងប្រព្រឹត្តតែអំពើល្អ ។

0 comments:

Post a Comment

 
Copyright 2009 chamsokea. Powered by Blogger
Blogger Templates created by Deluxe Templates
Wordpress by Wpthemesfree